រៀនអំពីមូលដ្ឋានគ្រឺះ

ថវិការ តែង​តែត្រូវ​បាន​ចំនាយ​​…​មានការពួ្រយបារម្ភច្រើនអំពីការចាយវាយ អ្នកមិនដែលបានរៀបចំទុកដាក់ថវិការ​សំរាប់គម្រោងក្នុង​រយៈ​​ពេលយូរអង្វែង​? អ្នកមិនមានសញ្ញាពីការចួលនិវត្តន៏? អ្នកជាម្ចាស់អាជីវកម្ម​ ប៉ុន្តែថវិការ​មិនមែនជារបស់ អ្នក?

រៀនពីផ្ទះរបស់អ្នក ចូលរួមវគ្គបណ្ដុះបណ្ដាលរបស់យើងតាមរយៈ​ប្រព័ន្ធ​ Internet !

 

អនុសាសន៍​មួយចំនួន​របស់​​ a+b=3 ​ក្នុងការរៀបទុក​ដាច់​ថវិការ​៖​

  1. មានការលើកទឹកចិត្ត! ពេលណាដែលមិនបាន​រៀបចំលុយកាក់ អ្នកជាមនុស្សទីមួយដែលមានបញ្ហា
  2. សង់ប្រាក់បំណុល
  3. សរសេរគោលដៅរបស់អ្នក តើចំនួនប៉ុន្មានដែលអ្នកចង់សន្សំសំរាប់គោលដៅនោះ​!
  4. កត់ត្រា​រាល់​​ ចំណូល​ចំណាយ​​របស់អ្នក​ បញ្ជក់អំពី “ការខ្ជះខ្ជាយ​” !
  5. មានគម្រោងការទុកមុនជានិច្ច សរសេរគម្រោងថវិការ!
  6. ដាក់អាទិភាព អ្វីដែលសំខាន់ជាងគេ
  7. ប្រើប្រាស់ស្រោមសំបុត្រសំរាប់ការចំណាយប្រចាំថ្ងៃ៖ ដោយ​បំបែកថវិការ​ ទៅ​តាម​តម្រូវ​ការ​អទិភាព​ប្រចាំថ្ងៃ​
  8. យកតាមខ្លួនតែលុយដែលអ្នកត្រូវការ ក្រៅពីនេះទុកក្នុងធនាគារ
  9. ប្រើប្រាស់ប្រតិទិនដើម្បីរៀបចំ រាល់​ការ​ចំណាយ​ និងបំណុល ​សំរាប់រយៈ​ពេល១២ខែ​!
  10. ប៉ានស្មានរាល់​ការចំណាយប្រចាំថ្ងៃដោយកំណត់៖ រក្សាទុកសំរាប់ការ ​ចំណាយ​ជា​ប្រចាំ​ខែ!
  11. សន្សំរាល់ពេលដែលអ្នករកបាន ទោះបីជាតិចក៏ដោយ  ជារៀងរាល់ក៏ដោយ​ ដោយ​រក្សារ​ទុក​ក្នុង​គណនេយ្យ​ធនាគារ​ដាច់​ដោយឡែក​ពីគ្នា​​
  12. តាមដានពាណិជ្ជកម្មរបស់អ្នក៖​ តើការលក់ខ្ពស់ជាងតំលៃកំណត់ដែរ ឬទេ?