សុហ្វី ពែន - ប្រធាននិងស្ថាបនិក

សុហ្វី ជាគណនេយ្យករដែលមានអភ័យឯកសិទ្ធ(DECF), ​ហើយនាងទទួលបាន សញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកអាជីវកម្មពីសាលា (Institut d’Etudes Politiques de នៃទីក្រុងប៉ារីស)​ បិរញ្ញាប័ត្រផ្នែក ហិរញ្ញវត្ថុនិងធនាគារ( Paris-Dauphine) និងថ្នាក់បាក់ឌុប ផ្នែកហិរញ្ញវត្ថុឥស្លាមិក(CIFE). ​នាងបានធ្វើការផ្នែកគ្រប់គ្រង់ហិរញ្ញវត្ថុ​និងគណនេយ្យនៅសហរដ្ធអាមេរិក ក្រុមហ៊ុននៅប្រទេសអង់គ្លេស (​Hogg Robinson, SmithKline Beecham, Diageo.) និងអង្គការឈ្មោះ គណកម្មការជនភៀសខ្លួនសហរដ្ធអាមេរិក(American Refugee Committee). នៅក្នុង​១៩៩៨ នាងបានបើកវគ្គបណ្ដុះបណ្ដាលដំបូងសំរាប់ប្រធានមិនមែនហិរញ្ញវត្ថុ។​ នាងបង្រៀនអក្ខរកម្មភាសាអងគ្លេសនៅហសរដ្ធអាមេរិក ហុងកុង ជាពេសេសសំរាប់អ្នកមកដល់ថី្មៗមានអន្តរប្រវេសជន​និង​ស្រ្តីជនជាតិចិន។ នៅឆ្នាំ ២០០៥​ សុហ្វី បាន​បង្កើត a+b=3 ដើម្បីចែករំលែកបំនងប្រាថ្នារបស់គាត់អំពីការអប់រំ ហើយជាពីសេស ការអប់រំផ្នែកហិរញ្ញវត្ថុ ហើយជួយផ្ដល់កម្លាំងចិត្តអ្នកដែលមានប្រាក់ចំនូលតិចអោយមានការប្រសើរក្នុងជីវិត។​

ចាប់តាំងពីឆ្នាំ ២០០៥​ នាងបានសម្របសម្រួល​ វគ្គបណ្ដុះបណ្ដាល/សិក្ខាសាលា នៅ ប្រទេសកម្ពុជា ហ្វីលីពីន​ សហរដ្ឋអាមេរិច សៀងហៃ ស៊ីងហ្គាពួរ កូឡាឡាំពួរ។​ ហើយនាងក៏បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធ Internet អោយអង្គការ​ ធនាគារពិភពលោកតាំងពីឆ្នាំ២០០៥​ រហូតដល់២០០៩​។​ សុហ្វី បានសរសេរសៀវភៅ បីច្បាប់សំរាប់កុមារ​ ហើយសៀវភៅទាំងនោះបានត្រូវបានបោះពុម្ពនិងយកប្រើសំរាប់កម្មវិធីរបស់ a+b=3 និងប្រើប្រាស់សំរាប់មនុស្សទួទៅទោះបីជាអ្នកមិនចូលចិតចំននួនលេខនិងហិរញ្ញវត្ថុក៏ដោយ។​​ សុហ្វីអាចនិយាយ​បានច្រើនភាសាយ៉ាងស្ទាត់ជំនាញ ដូចជា៖ ភាសាបារាំង អីតាលី​ អង់គ្លេស អេស្ពាញ និង​ភាសា​ ហ្វាសី ហើយក៏កំពុងតែរៀនភាសា អារាប់​ និង​ ចិនផងដែរ។​​ ដើម្បីទំនាក់ទំនងសុហ្វី ​ ផ្ទាល់៖

 

ឈុន្នី នឹម​ អ្នកសម្របសម្រួលនិងអ្នកបកប្រែ

ឈុន្នី ទទួលបានបិរញ្ញាប័ត្រផ្នែកទស្សនវិទ្យា និង អក្សរសាស្រ្តអង់គ្លេសពីសាលាព្រះពុទ្ធសាសនាអន្តរជាតិ ឈៀងម៉ៃប្រទេសថៃ គាត់​អាចនិយាយភាសា អងគ្លេស ខ្មែរ និង​ ភាសាថៃបានស្ទាត់ជំនាញ។ គាត់ទទួលបានការអប់រំ​ ក្នុងសំណាក់ព្រះពុទ្ធសាសនានិងទទួលបានការយល់ដឹងបែបស៊ីជម្រៅ ក្នុងការអវឌ្ឍន៍​ និងបណ្ដុះបណ្ដាលមនុស្ស​។​ គាត់ទទួលមានបទពិសោធន៏ជាច្រើនក្នុងការធ្វើការជាមួយអង្គការ​ ហើយជា​សហស្ថាបនិក​ នៅក្រុមហ៊ុនអាជីវកម្មអភិវឌ្ឍន៏ ឈ្មោះ Smallworld ជាកន្លែងធ្វើការ សហការងារមួយដែលជួយគាំទ្រដល់អាជីវកម្មខ្នាតតូចនិងជាមជ្ឃមណ្ឌលសហគ្រិនវ័យ​ក្មេង ដែលពួកេគេអាច សិក្សានិងសាកល្បងនូវគំនិតថ្មី។ ឈុន្នី បានចូលរួមការជួយសម្របសម្រួលវគ្គបណ្ដុះបណ្ដាលជាមួយ a+b=3 នៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១០ ដើម្បីទំនាក់ទំនង ឈុន្នី ៖chhunny@aanbmake3.com

   

 

 

Back to Khmer